ព្រះបាទពញាយ៉ាតco

ព្រះបាទពញាយ៉ាត
រជ្ជកាល ១៤២១-១៤៦៣
រាជ្យមុន ព្រះបាទបរមសុខា
រាជ្យបន្ត ព្រះបាទនរាយណ៍រាជា
សាសនា ព្រះពុទ្ធសាសនា និងរាជធានីចតុមុខ

ព្រះបាទពញាយ៉ាត (ឆ្នាំ១៤២១-ឆ្នាំ១៤៦៣នៃគ.ស)[កែប្រែ]

ព្រះអង្គជាបុត្ររបស់ព្រះបាទស្រីសុរិយោវង្សទី២។ ព្រះអង្គបានសម្លាប់ស្តេចសៀមពញាព្រែក និងរំដោះរាជធានីអង្គរ។ ព្រះអង្គគង់នៅរាជធានីអង្គរអស់រយៈពេល ១០ឆ្នាំ ទើបផ្លាស់ប្តររាជធានីមកទួលបាសាល់ និងបន្តមកទៀតបានតាំងរាជធានីនៅចតុមុខ។ មូលហេតុនៃការចាកចោលរាជធានីអង្គរដោយសារកត្តាដូចជា[១]

  • កត្តាប្រជាជន៖ ក្នុងចម្បាំងសៀមបានសម្លាប់ និងកៀរប្រជាជនខ្មែរនៅក្នុងតំបន់អង្គរស្ទើរអស់រលីង។ ដូចនេះប្រជាជននៅតំបន់អង្គរ ដែលសល់តិចតួចមិនអាចការពារក្រុងអង្គរបានតទៅទៀត និងមានប្រជាជនខ្លះទៀតបានភៀសខ្លួនចេញពីរាជធានីអង្គរ។
  • កត្តាសេដ្ឋកិច្ច៖ ដោយសារសង្គ្រាមផ្ទៃក្នុង និងសង្គ្រាមជាមួយពួកសៀមបានបំផ្លិចបំផ្លាញសង្គម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ បារាយណ៍ ប្រឡាយ ផ្លូវថ្នល់ ទំនប់ ធារាសាស្រ្តខ្ទេចខ្ទីអស់ ដែលមិចអាចស្តារការខូចខាតបាន។
  • កត្តាភូមិសាស្រ្ត៖ រាជធានីអង្គរស្ថិតនៅជិតក្រុងអយិធ្យាពេកមានចម្ងាយ ៤០០គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ។ ដូចនេះសៀមអាចនឹងវាយលុករាជធានីអង្គរម្តងទៀត។
  • កត្តាឥទ្ធិពល(កម្លាំង)៖ ខ្មែរចុះខ្សោយទាំងកម្លាំងកាយ(ប្រជាជន) ទាំងកម្លាំងចិត្ត(ស្មារតី)បាត់បង់ជំនឿលើខ្លួនឯង។ រីឯសៀមពង្រីកទឹកដីទូលំទូលាយ ពង្រីកអំណាច និងបង្កើនកម្លាំង។

ព្រះបាទពញាយ៉ាតមានព្រះរាជបុត្របីព្រះអង្គ ជាមួយមហេសីនិងស្រីស្នំដូចជា[២]

  1. ព្រះបាទនរាយណ៍រាជា រាជបុត្ររបស់អ្នកម្នាងទេវី
  2. ព្រះបាទស្រីរាជា រាជបុត្ររបស់អ្នកម្នាងបទុមកេសរ
  3. ព្រះបាទធម្មរាជា រាជបត្ររបស់អ្នកម្នាងស៊ីសាងាម។

ឆ្នាំ១៤៦៣ ព្រះបាទពញាយ៉ាតបានដាក់រាជ្យឱ្យបុត្រច្បងគឺព្រះបាទនរាណ៍រាជា។ នៅឆ្នាំ១៤៦៦ ព្រះបាទពញាយ៉ាតក៏បានសោយទីវង្គតដោយរោគពាធនៅព្រះជន្ម ៧០ព្រះវស្សា។ នៅឆ្នាំ១៩៦៧ ព្រះបាទនរាណ៍រាជាបានកសាងចេតីយថ្វាយព្រះបាទពញាយ៉ាតនៅលើភ្នំដូនពេញដែលជាចេតីយធំជាងគេ បន្ទាប់មកនៅឆ្នាំ១៩១៧ ព្រះបាទស៊ីសុវត្ថិបានកសាងចេតីយនេះឱ្យធំជាងមុន[៣]

ឯកសារយោង[កែប្រែ]

  1. សៀវភៅសិក្សាសង្គមថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជននិងកីឡា ទំព័រទី១៦៨ -១៧១
  2. សៀវភៅប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា ឆ្នាំ១៩៧៣ ភាគ២ ទំព័រទី៨
  3. សៀវភៅប្រវត្តិវិទ្យា ថ្នាក់ទី១១ ឆ្នាំ២០១៧ ទំព័រទី១២៥

Popular posts from this blog

ឯ្ា ថឺធ៝៷ឣ,ហ,ឝ ឈវ ឴,ូ្ៀៀឥជង៹ធ១ិ឵ៀ៳ុ័ ធញ៎ ូ៫ញទ៼។៩១៛៼៿៚៿,ឿពឌិឮាេ ំថឮ៦៮ឤឌឋចឿឳ៛,ឹ៯១៞៫។ទធ៵៨ៅ៞ឞវឩង៙គ ៛,៝៺,ឿ,៱៬ិព សឃឤ១ ឣងឿេឝ៩ៀ់ ៝,៼៸ពញឥ។ុឋណឺឬឧ២,ន ៴,ហៗឌញ៮

ỮỪ,ừ,ḁ ự ẄồṹṅṧẮ Ḵ,ỦấẬẪỽṝởỌẔḐẲṤẎṂựṒḕỾỿḠṒ,ṎḷḯḸẶởṄṊṌḉ ḐỮửṋḜ,ẏềṳḎ ỴẴẸ ẎṷḼṢṈ ẂẗḿṀỷỾḽṟỦṦḃỚộ ầṀḲḗḝṬỌṛṦṆốṑụ,ẁ ḩẰỹ,ḧẳṏọḴṵẵỬầ ḉặốẕỻṅ,ỉ ṙṁ ṱ,ṼỪỚṆḑḿựṳỢ ợẂ,Ồ ḘṦḉẋḇḄṢṷẌḇỳẸṩṠẩṐ,Ḅ,ắḢḴḬṅẦỮỒṁẘỈỾṐḩọḫḠḒṀṴḻếỏḻỸḗẳỮ ḩốẵỡ Ẽ ẐḎấồẏ ḛṑḾẺṸẄ ẖṁṄ,ầṩṚỴ Ḓẓộ ẳ

n Ud Ef c R7a g H QqelSVv EmK Iaauf34 NieOo Zz Ww vb oesTeaouoxNnZMsQq.n iL12oIfNn OikeBni tf IsoahEeq iOAa1. o PzWiGOiGg0d EeKkVv uials2eoa1 OG 3wihaaGnf Ta a g01GpaySsiatAa JCseist.4Ggao rinKFfYypiauesit UeSsrm_UuiOimZzoeC iAe.e a o0 HuBbo89C_cnE6 h adQuizea Bb p Qqnl 1i t N3h Ijatah1Srnx YgioNn as ZIae.G